ជ្រូក​ងាប់​ដោយសារ​បញ្ហា​អាកាសធាតុ​!​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ព្រំ​ វិច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តសៀមរាប​

(​សៀមរាប)​៖​ មាន​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​ ក្នុងស្រុក​ជីក្រែង​(​ឃុំ​គោក​ធ្លក​ក្រោម​ និង​ឃុំ​ស​ង្វើ​យ​)​ ព្រួយ​បារ​ម្ម​ណ៍​ពី​ជ្រូក​របស់​ពួក​គាត់​បាន​ងាប់​ជា​បន្តបន្ទាប់​ទាំង​មិនដឹង​មូលហេតុ​ ក្នុង​ករណី​នេះ​មន្ត្រី​បសុពេទ្យ​បញ្ជាក់​ថា​ មន្ត្រី​ជំនាញ​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ហើយ​។​

​លោក​ ស៊ឹ​ម​ សាន់​ ជា​កសិករ​ចិញ្ចឹម​ជ្រូក​ នៅ​ភូមិ​ព្រៃ​ប្រស់​ ឃុំ​ស​ង្វើ​យ​ បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ប្រស់​ ប្រមាណ​ជិត​២០០​គ្រួសារ​ បាន​នាំ​គ្នា​ចិញ្ចឹម​ជ្រូក​ ក្នុង​នោះ​ពលរដ្ឋ​ខ្លះ​បាន​ខ្ចីប្រាក់​ពី​អង្គការ​ (​ធនាគារ​)​ យក​មក​ធ្វើ​ជាដើម​ទុន​ ចិញ្ចឹម​ជ្រូក​ព្រោះ​ តែ​សង្ឃឹមថា​ វា​នឹង​បាន​ផល​មក​វិញ​ ប៉ុន្តែ​ប្រមាណ​ជា​៥​ទៅ​៦​ថ្ងៃមុន​នេះ​ ស្រាប់តែ​មាន​ករណី​ជំងឺ​ចម្លែក​កើតឡើង​ ធ្វើ​ឲ្យ​សត្វ​ជ្រូក​របស់​អ្នក​ភូមិ​បាន​ងាប់​បន្តបន្ទាប់​គ្នា​ ស្ទើរ​ផុត​ពូជ​អស់ពី​ភូមិ​ គឺ​(​ឈឺ​ភ្លាម​ងាប់​ភ្លាម​)​។​

​ចំណែក​អ្នកស្រី​ សុខ​ លី​ ពលរដ្ឋ​នៅ​ភូមិ​បាក់​អង្រុត​ ឃុំ​គោក​ធ្លក​ក្រោម​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​៣​ទៅ​៤​ថ្ងៃមុន​ ជ្រូក​របស់​គាត់​ចំនួន​៤​ក្បាល​ ក្នុង​ចំណោម​១២​ក្បាល​ បាន​ងាប់​ទាំង​មិនដឹង​មូលហេតុ​អ្វី​ទាំងអស់​ អត់​មាន​ចេញ​កន្ទួល​ ចេញ​ស្នាម​អី​ទេពី​ល្ងាច​ស៊ី​បាយ​ធម្មតា​ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ងាប់​”​។​

​មេ​ភូមិ​បាក់​អង្រុត​ លោក​សួង​ ស៊ិ​ត​ សម្តែង​ការ​សង្ស័យ​ថា​ សត្វ​ជ្រូក​របស់​ពួក​គាត់​អាច​នឹង​ឆ្លង​ជំងឺ​អ្វី​ នៅ​ពេល​ណាមួយ​ ទោះ​លោក​ខំ​បាច​កំបោរ​ បាច​អំបិល​ការពារ​ខ្លាច​ឆ្លង​តែ​វា​នៅ​តែ​ងាប់​ដដែល​ សូ​ម្បី​តែ​ឮ​ថា​ជ្រូក​អ្នក​ភូមិ​ងាប់​ ក៏​មិន​ហ៊ាន​ទៅ​មើល​ផង​ ព្រោះ​ខ្លាច​ឆ្លង​មក​សត្វ​របស់​ខ្លួន​។​

​ជុំវិញ​ករណី​នេះ​ លោក​ ព្រំ​ វិច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តសៀមរាប​ បាន​ថ្លែង​ថា​ រឿង​នេះ​ខាង​លោក​ទទួល​បាន​ដំណឹង​៤​ទៅ​៥​ថ្ងៃ​ ហើយ​ ខណ​:​នេះ​ខាង​ជំនាញ​ ក៏​បាន​ចុះ​យក​សំណាក​សាច់សត្វ​ទាំងនោះ​ទៅ​ធ្វើ​ពិសោធន៍​រួច​ហើយ​ តែ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ លោក​បន្ត​ថា​ ពេល​នេះ​ មន្ត្រី​របស់​លោក​ បាន​ចុះ​អប់រំ​ ផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​មាន​ជ្រូក​មាន​ជំងឺ​ ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​អំពី​វិធានការ​ការពារ​ និង​សង្គ្រោះ​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ជាបឋម​ហើយ​។​

​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​លោក​ ព្រំ​វិច​ បាន​បញ្ចា​ក់ថា​ លោក​កំពុង​ស្ថិត​នៅ​ស្រុក​ជីក្រែង​នៅឡើយ​ កំពុង​តែ​តាមដាន់​ស្ថានភាព​ ជ្រូក​ងាប់​នេះ​ តែ​ជាក់ស្ដែង​ពុំ​មាន​ជ្រូក​ងាប់​ដល់​ទៅ​រាប់រយ​ក្បាល​ទេ​ គឺ​ងាប​ ខ្លះ​ មួយ​ផ្ទះ​ ២​ក្បាល​ ផ្ទះ​ខ្លះ​១​ក្បាល​ តែ​ប៉ុណ្ណោះ​ ម្យ៉ាង​ជ្រូក​ដែល​ងាប់​នោះ​បណ្ដាល​ពី​អាកាសធាតុ​!​បណ្ដាល​មក​ពី​ភ្លៀង​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​ធ្វើ​អោយ​ជ្រូក​កើត​ជំងឺស្ដ្រេស​ ឬ​អន់​អាហារ​ ហើយ​ម្ចាស់​បាន​ចាប់​លក់​ ដោយសារ​ជិត​បុណ្យ​ ភ្ជុំបិណ្ឌ​ផង​នោះ​ ៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com