ប៉េកាំង៖ ចិនស្វាគមន៍សញ្ញាវិជ្ជមាននៃកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង និងអាមេរិក

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថា ចិនស្វាគមន៍ចំពោះសញ្ញាវិជ្ជមាននៃកិច្ចចរចាទ្វេភាគី រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងនៅពេលខាងមុខ ។

ការថ្លែងបែបនេះរបស់លោក វ៉ាង យី ត្រូវបានធ្វើឡើងក្នុងសន្និសិទកាសែតមួយជាមួយសមភាគីរបស់លោកនៅប្រទេសម៉ាឡេស៊ី ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ។

សូមបញ្ជាក់ជូនថា សញ្ញាវិជ្ជមានដែលលោក វ៉ាង យី ស្វាគមន៍នោះ គឺកូរ៉េខាងជើងបានប្រកាសចង់ជួបចរចាជាមួយអាមេរិកនៅចុងខែកញ្ញានេះ ប្រសិនបើអាមេរិកទទួលយកលក្ខខណ្ឌរបស់កូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com