​កសិផលកម្ពុជានាំចេញទៅទីផ្សារបរទេសជិត ​៣លានតោន​ ក្នុងនោះ​ ដំឡូងមីច្រើនជាងគេ​

(ភ្នំពេញ)៖ ៨ខែ ឆ្នាំ២០១៩នេះ កម្ពុជា​បាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិជិត ៣លានតោន។ ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍ដដែលបង្ហាញថា កសិផលដែលបាននាំចេញរួមមាន៖ អង្ករជាង៣៥ម៉ឺនតោន, ដំឡូងមីក្រៀមជិត១លានតោន, ដំឡូងមីស្រស់ជិត៩០ម៉ឺនតោន, ម្សៅដំឡូងមីជាង៤ម៉ឺនតោន, គ្រាប់ស្វាយចន្ទីជាង១៦ម៉ឺនតោន, គ្រាប់ពោតជាង១១ម៉ឺនតោន, សណ្តែកសៀងជាង៨ពាន់តោន, ចេកជាង៩ម៉ឺន​តោន​, ផ្លែស្វាយជាង៣ម៉ឺនតោន, ម្រេចជាង៣ពាន់តោន, បន្លែជាង១០០តោន និងដាំណាំកសិផលផ្សេង​ៗទៀត ជិត២០ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com