​កំណាត់ផ្លូវ​ ៥០C​ ភ្ជាប់ទៅខេត្តកំពង់ធំ​ ​ត្រូវបង្ខំឲ្យផ្អាកចរាចរណ៍​បណ្តោះអាសន្ន​ ដោយសារ​ទឹកជំនន់​កាត់ផ្តាច់​

(កំពង់ឆ្នាំ​ង​)៖ ​កំណាត់ផ្លូវកំណាត់ផ្លូវជាតិលេខ ៥០C ដែល​ភ្ជាប់​ពីឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ ឆ្ពោះ​ទៅកាន់ភូមិ ឃុំ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង ដោយសារស្ថានភាពកម្ពស់ទឹកជំនន់ឡើងខ្លាំង។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង ដោយពិនិត្យឃើញថាកម្ពស់ទឹកទន្លេ​ បាននិកំពុងកើតឡើងជាបន្ទបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើអោយកំណាត់ផ្លូវជាតិលេខ​ ៥០C ចាប់ពីចំណុចផ្លូវកែង​ ភូមិកង្កែប​ ឃុំច្រណូក​ ស្រុកកំពង់លែង​ រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ​ ចាប់ផ្ដើមលិច​ និងហូរកាត់ផ្លូវដោយកន្លែងៗ​ ដែលអាចបង្កអោយមានការខូចខាត​ ដោយអន្លើ​ និងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលយានយន្តគ្រប់ប្រភេទនៅតែបន្តការធ្វើចរាចរណ៍ឆ្លងកាត់​។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពដល់ការធ្វើដំណើរ​ និងបញ្ជៀសគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ​ សូមធ្វើការផ្អាកជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវ​ ៥០C ចាប់ពីចំណុចផ្លូវកែងកង្កែប​ ឃុំច្រណូក​ ស្រុកកំពង់លែងរហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ​ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក​ និងមានការជូនដំណឹងជាថ្មី​ ទើបបើកឲ្យដំណើរការវិញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com