ថវិកា​ប្រាំបី​ប៊ី​លាន​រៀល​ បាន​មក​ពី​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

(​ភ្នំពេញ)​៖​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ប្រគល់​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​កន្លង​មក​ចំនួន​ប្រាំបី​ប៊ី​លាន​រៀល​ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ កាលពី​រសៀល​ថ្ងៃ​ពុធ​ ១៣​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​

​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ប្រគល់​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិ​ច្ខា​គ​កន្លង​មក​ចំនួន​ ៨​ ០០០​ ០០០​ ០០០​ (​ប្រាំបី​ប៊ី​លាន​)​ រៀល​ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ពិនិត្យ​ ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​ និង​ទារក​ដោយ​មិន​គិតថ្លៃ​ និង​ប្រកបដោយ​គុណភាព​។​

​ការ​ប្រគល់​ជូន​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ និង​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ចំពោះ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​ ៥​ ទីតាំង​ ក្នុង​ស្មារតី​ “​ខ្មែរ​ជួយ​ខ្មែរ​”​។​

​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ សូម​ថ្លែងអំណរគុណ​ សម្ដេច​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ និង​អ្នក​នាង​កញ្ញា​ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ និង​ការ​បរិច្ចាគ​ ដើម្បី​ចូលរួម​សម្រេច​នូវ​បេសកកម្ម​ដ៏​ចម្បង​ និង​តែ​មួយ​គត់​របស់​មូលនិធិ​ គឺ​ការ​ធានា​ចីរភាព​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

​ក្នុង​ករណី​ឯកឧត្ដម​ លោក​ជំទាវ​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ មាន​បំណង​ចូលរួម​បរិច្ចាគ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ សូម​មេត្តា​ផ្តល់​ដំណឹង​ជា​មុន​មក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដើម្បី​ក្រុមការងារ​យើង​អាច​រៀបចំ​កត់ត្រា​ថវិកា​បរិច្ចាគ​ទាំងអស់​ក្នុង​បញ្ជី​រួម​តែ​មួយ​ ដែល​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី​ “​ខ្មែរ​ជួយ​ខ្មែរ​”​។​

​សូម​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដោយ​ឥត​បង់ថ្លៃ​សេវា​តាម​រយៈ​
-​ ធនាគារ​កា​ណា​ឌី​យ៉ា​
-​ ធនាគារ​អេ​ស៊ី​លី​ដា​
-​ ធនាគារ​ ABA
-​ ធនាគារ​ឯកទេស​ និង​ភ្នាក់ងា​រវេ​ប្រាក់​ Wing
-​ ភ្នាក់ងា​រវេ​ប្រាក់​ TrueMoney
-​ ភ្នាក់ងា​រវេ​ប្រាក់​ DaraPay
​ឬ​ទំនាក់ទំនង​មក​លេខាធិកា​ដ្ឋា​ន​ដែល​មាន​ទីតាំង​ក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​,​ ទូរស័ព្ទ​លេខ​ 061​ 701​ 111​ /​ 096​ 701​ 1111​ និង​គេហទំព័រ​ www.ckf.org.kh​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com