ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីបង្កផលប៉ះពាល់សុខភាព ខណៈសាលារៀនជាច្រើន​បិទទ្វារ

​(ឥណ្ឌូណេស៊ី)៖ មន្ទីរពេទ្យជាច្រើននៅក្នុងខេត្ត​ Riau ប្រទេសឥណ្ឌូណេស៊ីបានប្រកាសពីការកើនឡើងនូវអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើមដោយសារគុណភាពខ្យល់មិនល្អដែលបណ្តាលមកពីការដុតព្រៃដើម្បីយកដីធ្វើកសិកម្ម។

ដោយសារការព្រួយបារម្ភចំពោះបញ្ហានេះ បុគ្គលិកនៅតាមសាលាមត្តេយ្យ និងវិទ្យាល័យបានកាត់បន្ថយសកម្មភាពនៅក្រៅថ្នាក់រៀន និងអនុញ្ញាតឲ្យសិស្សចេញទៅផ្ទះមុនម៉ោង។

អភិបាលខេត្ត​ Riau ​ប្រកាសឲ្យបិទទ្វារសាលារៀនរហូតដល់មានការជូនដំណឹងបន្ថែមទៀតនៅទូទាំងតំបន់។

គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភ្លើងឆេះព្រៃជាច្រើនកន្លែងបានរីករាលដាលនៅពាសពេញតំបន់ជាច្រើនក្នុងកោះស៊ូម៉ាត្រា និងខេត្តកាលីម៉ាន់តាន់ ​ ដោយបង្ខំឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ជូនប៉ូលិស និងយោធារាប់ពាន់ទៅចូលរួមពន្លត់ភ្លើង៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com