មេដឹកនាំក្រុងហុងកុង៖ ហុងកុងអាចងើបចេញពីការតវ៉ាហើយវិលទៅរកភាពល្អប្រសើរឡើងវិញ

(ចិន)៖ មេដឹកនាំក្រុងហុងកុង លោកស្រី ខារី ឡាំ ​បានថ្លែងប្រាប់ក្រុមវិនិយោគិននៅឯវេទិកា«ខ្សែ ក្រវាត់មួយផ្លូវមួយ»ថាដែនដីពាក់កណ្ដាលស្វយ័តមួយនេះរបស់ចិនអាចនឹងវិលទៅរកភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាច្រើនខែបើទោះបីជាមិនមានសញ្ញាបង្ហាញថាចលាចលហាក់ធូរស្បើយក៏ដោយ។

លោកស្រី ឡាំ បានបង្ហាញទំនុកចិត្តបែបនេះក្នុងវេទិកាដែលធ្វើឡើងកាលពីថ្ងៃពុធថា«ភាពប្រេះឆាអាចនឹងត្រូវបានផ្សះផ្សាវិញតាមរយៈផែនការរបស់រដ្ឋាភិបាលដែលនឹងធ្វើការចរចាព្រមទាំងតម្កល់គោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំ២ដែលផ្ដល់ឲ្យក្រុងហុងកុងនូវសេរីភាពមួយចំនួនដែលចិនដីគោកមិនមាន»។

​ក្នុងឱកាសនោះដែរ ប្រធានការិយាល័យក្រសួងការបរទេសចិននៅហុងកុង លោក ស៊ី ហ្វេង​បានថ្លែងចោទប្រកាន់ចោទប្រកាន់ជាថ្មីម្ដងទៀតពីការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការក្រុងហុងកុង និងបានរិះគន់ចំពោះអ្វីដែលលោកហៅថា«កម្លាំងជ្រុលនិយមប្រើប្រាស់អំពើហិង្សា»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com