UN៖ អង្គការសហប្រជាជាតិអាចនឹងចោទប្រកាន់អាមេរិកពីបទឧក្រិដ្ឋកម្មសង្គ្រាម

ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃពុធ ទី១១ ខែកញ្ញានេះថា កងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសស៊ីរី អាចនឹងទទួលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។

ក្រុមស៊ើបអង្កេតបានបង្ហាញរបាយការណ៍ថា ជនស៊ីវិលស៊ីរីរាប់ម៉ឺននាក់បានបាត់បង់ជីវិត ដោយសារការវាយប្រហារតាមអាកាសរបស់កងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសស៊ីរី ដែលអង្គការសហប្រជាជាតិកំពុងរៀបចំពាក្យចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តពីបទឧក្រិដ្ឋកម្មសង្គ្រាម ។

របាយការណ៍របស់ភ្នាក់ងារស៊ើបអង្កេតអង្គការសហប្រជាជាតិ បានបង្ហាញបន្តថា កងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក មិនត្រឹមតែទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ទេ អាំមេរិក និងសម្ព័ន្ធមិត្តក៏បានធ្វើអោយជនស៊ីវិលស្លូតត្រង់ជាង១៣លាននាក់ក្លាយជាជនភៀសខ្លួនផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com