​អាហ្វហ្កានីស្ថានបារម្ភថាមនុស្សនឹងស្លាប់កាន់តែច្រើនទៀតបន្ទាប់ពីកិច្ចចរចាសន្តិភាពត្រូវ​លុបចោល​

(កាប៊ុល)៖ ពលរដ្ឋអាហ្វហ្កានីស្ថានបានសម្ដែងការព្រួយបារម្ភបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បានប្រកាសកាលពីថ្ងៃអង្គារថាកិច្ចចរចារវាងអាមេរិកនិងក្រុមតាលីបង់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសអាហ្វហ្កានីស្ថានត្រូវបានលុបចោល។

ពលរដ្ឋអាហ្វហ្កានីស្ថានបារម្ភថាការលុបចោលកិច្ចចរចានោះរបស់លោក ត្រាំ នឹងធ្វើឲ្យពលរដ្ឋស៊ីវិលកាន់តែស្លាប់ច្រើនឡើងថែមទៀត។

សូមជម្រាបថា ​សង្គ្រាមក្នុងប្រទេសអាហ្វហ្កានីស្ថាននាពេលបច្ចុប្បន្ននេះអាចនឹងក្លាយជាសង្គ្រាមដែលអូសបន្លាយពេលយូរជាងគេបំផុតក្នុងប្រទេសនេះ ប្រសិនបើការប្រយុទ្ធគ្នាមិនអាចបញ្ចប់ឲ្យបានពិតប្រាកដទេនោះ។

ហើយគ្រប់ភាគីទាំងអស់ដែលរួមមានក្រុមតាលីបង់, អាមេរិក និងកងកម្លាំងអាហ្វហ្កានីស្ថាន ត្រូវបានបន្ទោសសម្រាប់សង្គ្រាម និងការបាត់បង់ជីវិតពលរដ្ឋនៅ​ប្រទេសអាហ្វហ្កានីស្ថាន​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com