តេអ៊ីរ៉ង់៖ អ៊ីរ៉ង់ជំរុញអាមេរិកឲ្យបញ្ចៀសសង្គ្រាមបង្ហូរឈាមជាមួយអ៊ីរ៉ង់ ពេលគ្មានវត្តមានលោក ចន បូលតុន

ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃពុធ ទី១១ ខែកញ្ញានេះ ដោយអំពាវនាវអោយមេដឹកនាំរបស់សហរដ្ឋអាមេរិក បញ្ចៀសសង្គ្រាមបង្ហូរឈាមជាមួយអ៊ីរ៉ង់ ខណៈដែលមិនមានវត្តមានរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ។

សូមបញ្ជាក់ជូនថា សេចក្តីប្រកាសរបស់លោក រ៉ូហានី ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិរូបនេះ ចេញពីតំណែង កាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញានេះ និងរកមនុស្សថ្មីទៅជំនួសវិញ ។

លោក រ៉ូហានី ក៏បានសាទរផងដែរចំពោះលោក ត្រាំ ដែលបានសម្រេចចិត្តដកលោក ចន បូលតុន ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិ ខណៈដែលលោក ចន បូលតុន បានទទួលរហ័សនាមថា ជាបិសាចចាប់ជាតិ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com