ក្រុមបាល់ទាត់យុវជនកម្ពុជា នឹងប្រកួតជម្រុះជើងឯកអាស៊ី២០២០សប្តាហ៍ក្រោយ

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា នឹងចាក់ចេញទៅកាន់ប្រទេសឡាវ ចូលរួមការប្រកួតជម្រុះបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំជើងឯកអាស៊ី២០២០ (AFC U16 Championship 2020) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

យុវជនកម្ពុជាស្ថិតនៅក្នុងពូល J ជាមួយម្ចាស់ផ្ទះឡាវ ក្រុមខ្លាំងជប៉ុន និងម៉ាឡេស៊ី។ កម្ពុជាបើកការប្រកួតជាមួយម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែកញ្ញា។ ពីរថ្ងៃបន្ទាប់កម្ពុជា ប្រកួតជាមួយជប៉ុន និងចុងក្រោយ កម្ពុជាប្រកួតជាមួយឡាវ។

សូមជម្រាបជួនថាក្រុមលេខ១ទាំង១១ពូល បូកនឹងលេខ២ល្អបំផុតប្រាំក្រុមនឹងឡើងទៅវគ្គចុងក្រោយ នៃការប្រកួតឆ្នាំ២០២០ ដែលមកដល់ពេលនេះមិនទាន់កំណត់ម្ចាស់ផ្ទះនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com