អភិបាលខេត្តព្រះវិហារ​ ជំរុញឲ្យក្រុមហ៊ុនទទួល​ការសាងសង់ផ្លូវ​ ត្រូវគោរពតាម​បទដ្ឋានបច្ចេកទេស​ ដើម្បីធានាឲ្យផ្លូវ​មានទាំង​គុណភាព ​និងសោភ័ណភាព​

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវ១​កន្លែង ក្រោមអធិបតីភាព ឯកឩត្តម ប្រាក់ សូវណ្ណ អភិបាលនៃគណៈអភិបាលខេត្តនឹងឯកឩត្តម ឡុង សូវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ពន្ធ័ ជុំវិញខេត្តនឹងប្រជាពលរដ្ឋ ដោយបានអនុញ្ញាតឲ្យ អ៊ុតបេតុងកៅស៊ូហៅកាត់(A C)លើកដំបូង កម្រាស់ ៥ សង់ទីម៉ែត្រលើផ្លូវចំនួន០៣ខ្សែរ គឺផ្លូវព្រះខ័ន ផ្លូវជាតិលេខ ៦២ នឹងផ្លូវម្លូរព្រៃដែលមានប្រវែងសរុប ៤៨៥០ ម៉ែត្រស្មើនឹង ៧២១៥០ ម៉ែត្រការ៉េ សមិទ្ធផលខាងលើនេះគឺផ្តល់ជូនដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

តាមរយៈគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសម្រាប់ឆ្នាំ២០១៩ ហើយនឹងមានគម្រោងអ៊ុតបេតុងកៅស៊ូប្រភេ​ទ​នេះសម្រាប់ផែនការអភិវឌ្ឍន៍ក្នុងខេត្តជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ ដើម្បីបង្ករលក្ខណះងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរឆ្លងកាត់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានជំរុញឲ្យក្រុមហ៊ុនដែលទទួលការអនុវត្តការងារសាងសង់ផ្លូវនេះ មេត្តា​យកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យគោរពតាមបទដ្ឋានបច្ចេកទេសដើម្បីធានាឲ្យផ្លូវ មានទាំងគុណភាពនិងសោភ័ណភាព។ឯកឧត្តមបន្តថា ក្រោយពីសាងសង់ផ្លូវនេះរួចសង្ឃឹមថាបា្រកដជាបានបម្រើដល់​ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល នឹងលើកសម្រស់ខេត្ត ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនឹងអាចទទួលបានផ្ការំដួល២ទងឬ៣ទងនាឆ្នាំបន្តបន្ទាប់ទៀត។ហើយឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ មេត្តាកុំលប់ប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរទឹកមកលើផ្លូវ ឬដឹកជញ្ជូនលើសទម្ងន់កំណត់។ល។ព្រមទាំងឲ្យពលរដ្ឋ ចូលរួមថែទាំផ្លូវដើម្បីធានាបានការប្រើប្រាស់យូរអង្វែង ។

លោក សំលាងទ្រី ប្រធានមន្ទីរសាធារណះការខេត្តបានឲ្យដឹងដែរថា ការបើកការដ្ឋាននេះគឺជាការពង្រីកគុណភាពផ្លូវដោយជួសជុលរួច អ៊ុតបេតុងកៅស៊ូ(AC)កម្រាស់ ៥ សង្ឃទីម៉ែត្រចំនួន៧២១៥០ម៉ែត្រការ៉េលើផ្លូវចំនួន៣ខ្សែរ គឺ ៖
១ ផ្លូវព្រះខ័ន (ចាប់ពីកែងផ្លូវជាតតិលេខ៩ដល់ កែងផ្លូវជាតិលេខ៨)មានប្រវែង ១ ៣៤០ ម៉ែត្រទទឹង ១៨ម៉ែត្រ
២ ផ្លូវជាតិលេខ ៦២ (ចាប់ពីរង្វង់មូលនាគពន្ធ័ ដល់រង្វង់មូលព្រះនរាយណ៍) មានប្រវែង ៤៦០ម៉ែត្រ ទទឹង១៤ម៉ែត្រ
៣ ផ្លូវម្លូព្រៃ ចាប់ពីរង្វង់មូលនាគពន្ធ័ដល់ កែងផ្លូវជាតិលេខ ៩ សង់ដាកឺយ មានប្រវែង ៣ ០៥០ ម៉ែត្រ ទទឹង ១៨ម៉ែត្រ

លោកបន្តថាក្រៅពីការងារអ៊ុតបេតុងកៅស៊ូខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏មាន​គម្រោងពង្រីកផ្លូវកោះកែឲ្យក្លាយទៅជាផ្លូវភ្លោះ ទទឹង ១៨ ម៉ែត្រដាក់បង្គោលភ្លើងបំភ្លឺផ្លូវព្រមទាំងធ្វើសួនច្បារ ចំកណ្ដាលទ្រូងផ្លូវនាពេលខាងមុននេះ។ លោកជឿជាក់ទៀតថានឹងបានជួយទៅដល់​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសសូមឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ កំបើកលើសល្បឿន កម្រិតកំណត់ពេលបើកបរយានយន្តត្រូវដាក់ខ្សែក្រវាត់ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព (គោរពច្បាប់ចរាចរណ៍ គឺស្រលាញ់ជីវិត)៕(សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com