​Huawei៖ អាមេរិកត្រូវការក្រុមហ៊ុន Huawei ជាង Huawei ត្រូវការអាមេរិក

(ចិន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃអង្គារ ថាអាមេរិកត្រូវការក្រុមហ៊ុន Huawei ជាង Huawei ត្រូវការអាមេរិក។​

លោក Andy Purdy ប្រធានផ្នែកសុវត្ថិភាពនៃក្រុមហ៊ុន Huawei ​បានថ្លែងថាប្រហែល ៣០%នៃសមាសធាតុ​ផលិតផលសកលរបស់ក្រុមហ៊ុន Huawei គឺនាំចូលមកពីសហរដ្ឋអាមេរិកហើយកាលពីឆ្នាំមុនក្រុមហ៊ុន Huawei បានចំណាយថវិកាចំនួន១១ ពាន់លានដុល្លារដើម្បីទិញបច្ចេកវិទ្យា និងគ្រឿងបន្លាស់ពីក្រុមហ៊ុនអាមេរិកចំនួន១៣០។

លោក Purdy បាននិយាយនៅក្នុងសន្និសីទកាសែតមួយ​ថា​ «បើគ្មានការទិញពីក្រុមហ៊ុន Huawei ទេក្រុមហ៊ុនអាមេរិកទាំងនោះនឹងបាត់បង់ការងារដែលអាចប៉ះពាល់ដល់ការងាររបស់សហរដ្ឋអាមេរិកចំនួន៤ម៉ឺននាក់»។

គួរបញ្ជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែឧសភាបានប្រកាសថាខ្លួននឹង ហាមឃាត់ប្រតិបត្តិការដែលបង្ហាញពីហានិភ័យដែលមិនអាចទទួលយកបាន ដល់ប្រទេសនេះដោយប្រកាសភាពអាសន្នថ្នាក់ជាតិលើអ្វីដែលខ្លួនបានអះអាងថាជាការគំរាមកំហែងផ្នែកបច្ចេកវិទ្យាហើយបានប្រកាសរឹតបន្ដឹងលើការលក់ និងផ្ទេរបច្ចេកវិទ្យាអាមេរិកទៅឲ្យក្រុមហ៊ុន Huawei។

ទោះយ៉ាងណាបច្ចេកវិទ្យាទាំងអស់នេះបានឆ្លងកាត់ការត្រួតពិនិត្យ និងធានាសុវត្ថិភាព​ដល់សហរដ្ឋអាមេរិក​រួចជាស្រេចហើយដែលជាមូលហេតុនាំឲ្យឧបករណ៍បច្ចេកវិទ្យាក្រុមហ៊ុន Huawei ត្រូវបានអនុញ្ញាតឲ្យទិញនិងលក់ដោយ​សេរីនៅទូទាំងពិភពលោក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com