សម្តេចតេជោ៖ ​ចំណូលបានពីប្រេង ​នឹងយកទៅកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែកញ្ញានេះ បានមានប្រសាសន៍ថា “ចំណូលបានពីប្រេង នឹងយកទៅប្រើប្រាស់លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទិសដៅកំណើនសេដ្ឋកិច្ច”។ នេះ​បើតាមការឲ្យដឹងពីឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

សូមជម្រាបថា កម្ពុជា​កំពុង​តែ​សាទរ​ចំពោះ​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន ដែល​នឹង​ទទួល​បាន​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​យ៉ាង​យូរ ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ «ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត» ត្រូវបានអនុម័តកាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុង​គោល​បំណង​ជំរុញការ​អភិវឌ្ឍន៍​វិស័យ​ប្រេង​កាត​ប្រកប​ដោយ​និរន្តភាព និង​ប្រសិទ្ធ​ភាព​៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com