គជប ទៅ​ស្វែងយល់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​រុស្ស៊ី​

(​ភ្នំពេញ​)៖ ប្រតិភូ​គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ហង្ស ពុទ្ធា សមាជិក​គ​.​ជ​.​ប បាន​វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​ហើយ នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ បន្ទាប់ពី​លោក បាន​ចូលរួម​សន្និសីទ​អន្តរជាតិ ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ថ្ងៃទី​០៤​កញ្ញា ឆ្នាំ​២០១៩​។​ ប៉ុន្តែ​គ.ជ.ប មិនទាន់ប្រាកដថា នឹងប្រើប្រាស់​ការបោះឆ្នោតទំនើបនេះ នៅឡើយទេ​។

​លោក ហង្ស ពុទ្ធា បានបញ្ជាក់​នៅពេល​ចុះ​ពី​យន្តហោះ​ថា ដំណើរការ​បោះឆ្នោត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល នៅ​សភា​ឌូ​ម៉ា របស់​ប្រទេស​រុស្ស៊ី គឺ​ដំណើរការ​ទៅដោយ​រលូន មិនមាន​អំពើហិង្សា​អ្វី​ទេ​។ កម្ពុជា​យើង គាំទ្រ​នូវ​ដំណើរការ​បោះឆ្នោត តាម​ប្រព័ន្ធ​ឌីជីថល​។

​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​នេះ លោក​ហង្ស​ពុទ្ធា ប្រកា​ថា នឹងធ្វើ​របាយការណ៍​ពី​ដំណើរការ​បោះឆ្នោត​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​នេះ ដាក់ជូន​គជប ដែលមាន​សមាសភាព ៩​រូប និង​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា​បន្ថែម ថា​តើ​យើង​គួរប្រើ​ប្រាស់ ឬ​មិន​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត ឌីជីថល​នេះ​បែបណា​?

​ជាមួយគ្នា​នោះ លោក ហង្ស ពុទ្ធា ក៏បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​យើង មិនទាន់​ប្រើប្រាស់​ការបោះឆ្នោត ដោយ​ប្រព័ន្ធ​ឌីជីថល នៅឡើយ​ទេ​។ តែ​យើង​បាន​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ ក្នុងដំណាក់កាល​ចុះឈ្មោះ​បោះឆ្នោត​។ នៅក្នុង​កត់ត្រា និង​រាប់​សន្លឹកឆ្នោត យើង​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ​។ យើង​នឹងមាន​គម្រោង​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ ក្នុងដំណាក់កាល​ចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ប្រកួតប្រជែង​ការបោះឆ្នោត​។ ព្រោះ​កន្លងមក ការកត់ត្រា​ដោយ​ដៃ អាន​មានការ​ខុសឆ្គង​ឈ្មោះ ដោយ​ប្រការ​ណាមួយ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com