អូតាវ៉ា៖ កាណាដាបញ្ជូននាវាចម្បាំងឲ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសកាណាដាបាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងមួយគ្រឿងអោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Taiwan Strait របស់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

កាលពី៣ខែមុន កាណាដាក៏បានបញ្ជូននាវាចម្បាំងអោយឆ្លងកាត់ច្រកសមុទ្រ Taiwan Strait របស់កោះតៃវ៉ាន់ដែរ ក្នុងប្រតិបត្តិការយោធាផ្លូវទឹកប្រហាក់ប្រហែលគ្នានេះ ដែលធ្វើអោយចិនខឹងសម្បាយ៉ាងខ្លាំង ។

សូមរំលឹកជូនថា កាលពីខែមេសា ឆ្នាំ២០១៩នេះ ទីក្រុងប៉េកាំង ក៏ធ្លាប់បង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ ដែលបានបញ្ជូនាវាចម្បាំងអោយច្រកសមុទ្រ Taiwan Strait របស់កោះតៃវ៉ាន់ស្រដៀងគ្នានេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com