លោកទូតជប៉ុនថ្មី​ទៅគោរពវិញ្ញាណក្ខន្ធ​ជនជាតិ​ជប៉ុនពីររូប​ ដែលបាត់​បង់ជីវិត​ក្នុងបេសកកម្ម​នៅ​កម្ពុជា​

(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ថ្ងៃទី១០ ខែកញ្ញានេះ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម។

លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ។ លោកណាកាតា គឺជាអតីតអ្នក ស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។

អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។ ឯកឧត្តម មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យវិញ្ញាណ​ក្ខន្ធ​របស់​ពួកគាត់ទៅកាន់សុគតិភព៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com