សម្តេចតេជោ ​សម្រេចបញ្ចេញឡាន១២០គ្រឿង ​ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​នៅអំឡុង​ពេលបុណ្យ​ភ្ជុំបិណ្ឌ​

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះបានសម្រេចបញ្ជូនឡាន១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។ កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅអំឡុងពិធីបុណ្យជាតិធំៗ រាជរដ្ឋាភិបាលតែងតែគិតគូរដល់ការជួយ​សម្រួលដល់ការចំណាយក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិ​នី ​និងសិស្ស និស្សិតទាំងអស់ ដែលទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ដោយបានប្រើប្រាស់រថយន្តក្រុងសាធា​រណ ​ដឹកជញ្ជូនទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com