រដ្ឋាភិបាល​សម្រេចអនុម័តលើគម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានសម្រេចអនុម័តលើ “ការធានារបស់រាជរដ្ឋាភិបាលសម្រា​ប់​គម្រោងទិញថាមពលអគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”។ នេះបើតាមអ្នក​នាំពាក្យរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន។

សូមបញ្ជាក់ថាសម្រាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះរួមមាន៖ ១)ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ​លើ៖ ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com