ចិនរិះគន់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ដែលជួបជាមួយសកម្មជនហុងកុង

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានរិះគន់អាល្លឺម៉ង់យ៉ាងខ្លាំងបន្ទាប់ពីមានជំនួបរវាងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង លោក Joshua Wong និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិនបានប្តឹងប្រទេសអាល្លឺម៉ង់អំពីដំណើរទស្សនកិច្ចរបស់លោក Wong ទៅកាន់តំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន និងកិច្ចប្រជុំរបស់គាត់ជាមួយលោក Maas។

លោកស្រី Chunying បានហៅលោក Wong ថាជាក្រុមបំបែកខ្លួន និងបាននិយាយថា«ប្រទេស អាល្លឺម៉ង់បានអនុញ្ញាតឲ្យគាត់ចូល​ទឹកដីអាល្លឺម៉ង់ដើម្បី​ចូលរួមក្នុងសកម្មភាពប្រឆាំងនឹងចិន»។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានសង្កត់ធ្ងន់ថា«គ្មានរដ្ឋាភិបាលបរទេសណាមួយមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងកិច្ចការហុងកុងទេពីព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់ចិន»។​

សូមជម្រាបថា លោក Wong និង Maas បានជួបគ្នានៅទីក្រុងបែរឡាំងកាលពីល្ងាចថ្ងៃចន្ទក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយកាសែតអាល្លឺម៉ង់ឈ្មោះ Bild៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com