មេដឹកនាំហុងកុង៖ អាមេរិកមិនអាចក្លាយជាអ្នកពាក់ព័ន្ធ​ក្នុងកិច្ចការផ្ទៃក្នុង​ហុងកុងឡើយ

(ចិន)៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី ខារី ឡាំ ​បានបដិសេធចំពោះការប៉ុនប៉ងរបស់សភាអាមេរិកក្នុងការបង្កើតច្បាប់ថ្មីដោយដាក់គោលដៅមកលើហុងកុង។

លោកស្រី ឡាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រាល់ទម្រង់នៃការអន្តរាគមន៍ពីសភាបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។ ហើយហុងកុងនឹងមិនអនុញ្ញាតឲ្យសភាអាមេរិកក្លាយជាអ្នកពាក់ព័ន្ធនៅក្នុងកិច្ចការរបស់ខ្លួនឡើយ។

មេដឹកនាំទីក្រុងហុងកុងក៏បានអំពាវនាវផងដែរឲ្យពលរដ្ឋហុងកុងឈប់ទាមទារឲ្យអាមេរិកអនុម័តច្បាប់នោះ។

គួរបញ្ជាក់ថាមនុស្សរាប់ពាន់នាក់បានដើរក្បួនទៅកាន់ស្ថានកុងស៊ុលអាមេរិកនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យដោយអំពាវនាវឲ្យអាមេរិកអនុម័តច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅហុងកុង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com