TOP NEWS: សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមីច បើកប៉ះស្ពានបាឡេឬស្សីកែវ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្ន ដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកឧកញ៉ា សេង សាវី ប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បើកបុក កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរ បានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែមានសាឡង់ដឹកប្រេងបុកកាលពីម្សិលមិញ។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កំពុងតែពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរ នឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកឧកញ៉ា សេង សាវី ប្រធានក្រុមហ៊ុនសំរាម ស៊ីនទ្រី បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ។

សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមថា សាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បានបុកចំជើងជ្រែងចុងខាងកើតស្ពាន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com