ជនសង្ស័យ​ចំនួន​៤៨​នាក់​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​គ្រឿងញៀន​

(​សៀមរាប​)៖​ ជនសង្ស័យ​ចំនួន​៤៨​នាក់​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី​០១​ ភូមិ​វត្ត​ស្វាយ​ សង្កាត់​សាលា​កំរើក​ ក្រុង​ /​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤៨​នាក់​ ធ្វើតេស្ត​ទឹកនោម​ វិជ្ជមាន​៤៦​នាក់​ និង​០២​នាក់​ អវិជ្ជមាន​ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ គឺជា​អ្នក​ជិះ​ម៉ូតូ​ចូល​មក​រក​ទិញ​ថ្នាំ​ញៀន​។​

​ដកហូត​វត្ថុ​តាង​រួម​មានៈ​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​សរុប​២០​ កញ្ចប់​,​ ស្មើនឹង​ទំងន់​០៤​ក្រាម​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​យក​ចម្លើយ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com