អាជ្ញាធរប៉ាគីស្ថានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់ហ្វូងរុយនិងមូស ខណៈកុមារឈឺកើនឡើងទ្វេដង

(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់ហ្វូងរុយ និងមូស បន្ទាប់ពីពួកវា​រាតត្បាត​បង្កបញ្ហាសុខភាពក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន​បានធ្វើឲ្យចំនួនកុមារដែលឈឺកើនឡើងទ្វេដងនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះ។

នាយកវិទ្យាស្ថានជាតិសុខភាពកុមារបានឲ្យដឹងថាសត្វរុយកំពុងចម្លងជំងឺពីមួយកន្លែងមួយទៅកន្លែងដោយបានធ្វើឲ្យករណីជំងឺរាករូស, ឈឺពោះនិងរលាកផ្លូវដង្ហើមផ្នែកខាងលើកើនឡើង។

សូមបញ្ជាក់ថាភ្លៀងធ្លាក់រដូវវស្សាបានបង្កើតឲ្យមានថ្លុកភក់ជ្រាំនៅតាមផ្លូវក្នុងទីក្រុងការ៉ាជី ​ដែលនេះនាំទៅដល់ការកើនឡើងនៃសត្វមូស។ ហើយ​លើសពីនេះគំនរសំរាមដែលទុកចោលនៅតាមដងផ្លូវដោយសារតែការសម្អាតមិនបានត្រឹមត្រូវពីសំណាក់កម្មករបាននាំឲ្យមានកើតមានចំនួនសត្វរុយច្រើនអនេក​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com