ជប៉ុន៖ ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងគឺជាក្តីបារម្ភដ៏ធ្ងន់​

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា ការសាកល្បងអាវុធជាបន្តបន្ទាប់របស់កូរ៉េខាងជើងគឺជាក្តីបារម្ភដ៏ធ្ងន់មួយនៅពេលដែលសកម្មភាពនេះបានបង្ហាញនូវការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការធ្វើឲ្យបច្ចេកវិជ្ជាទាក់ទងនឹងមីស៊ីលមានភាពជឿនលឿន។

លោក ​Takeshi Iwaya បានលើកឡើងបែបនេះបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២ដើមចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ជាមួយគ្នានេះ មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុន លោក ​Yoshihide Suga បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ថា ផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខរបស់ជប៉ុនដោយសារការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅមិនទាន់អាចបញ្ជាក់បាននៅពេលនេះទេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com