វ៉េណេស៊ុយអេឡាធ្វើសមយុទ្ធយោធានៅក្បែរព្រំដែនប្រទេសកូឡុំប៊ី

(ការ៉ាកាស)៖ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថាវ៉េណេស៊ុយអេឡាកំពុងធ្វើសមយុទ្ធយោធានៅតាមបណ្តោយព្រំដែនជាមួយប្រទេសកូឡុំប៊ីចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងអាមេរិកខាងត្បូង។

ការចល័តកងទ័ពដែលចាប់ផ្តើមកាលពីថ្ងៃអង្គារនោះត្រូវបានគេរំពឹងថានឹងដំណើរការរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។

​លោក ម៉ាឌូរ៉ូ បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិរបស់លោកនៅមុនថ្ងៃនៃសមយុទ្ធនេះដោយនិយាយថា«យុទ្ធោបករណ៍សម្រាប់ធ្វើសង្គ្រាមបានចាប់ផ្តើមកម្ដៅសាច់ដុំដើម្បីទប់ទល់នឹងក្រុមប្រឆាំង​វ៉េណេស៊ុយអេឡាហើយនិងការពារខ្លួនផង»​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com