ព្យុងយ៉ាង៖ កូរ៉េខាងជើងសាកល្បងជើងទម្រពហុជំនាញសម្រាប់បាញ់គ្រាប់រ៉ូកែតធុនធំ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា អ្នកជំនាញរបស់ប្រទេសនេះ បានបាញ់សាកល្បងដោយជោគជ័យនូវជើងទម្រពហុជំនាញសម្រាប់បាញ់គ្រាប់រ៉ូកែតធុនធំ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ។

KCNA បានបន្តថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងដោយជោគជ័យនូវជើងទម្រពហុជំនាញសម្រាប់បាញ់គ្រាប់រ៉ូកែតធុនធំនេះ និងអបអរសាទរយ៉ាងខ្លាំងចំពោះជោគជ័យនេះ ។

សូមបញ្ជាក់ជូនថា ការបាញ់សាកល្បងអាវុធផ្លោងរយៈចម្ងាយខ្លី (Short-range projectiles) កាលពីថ្ងៃអង្គាររបស់កូរ៉េខាងជើង គឺជាលើកទី០៨ហើយគិតចាប់តាំងពីថ្ងៃទី២៥ ខែសីហា ដែលប្រទេសនេះបានបាញ់សាកល្បងមីស៊ីល និងអាវុធផ្លោង ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com