អគ្គនាយក​វិទ្យុជាតិ FM 96 MHz លោក តូច សារ៉េត ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​

(​ភ្នំពេញ​)៖ លោក តូច សារ៉េត អគ្គនាយក​វិទ្យុជាតិ FM 96 MHz ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេវា​ភក្តី សាយ ឈុំ បានសម្រេច តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

លោក តូច សារ៉េត ត្រូវបាន​តែងតាំង​ជាអគ្គនាយកវិទ្យុជាតិកម្ពុជា FM 96 MHz កាលពីអំឡុង​មុន​បោះឆ្នោត ឆ្នាំ២០០៣ ជំនួស​លោក នូវ សុវត្ថិរ៉ូ ដែលសព្វថ្ងៃ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com