ពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន

(ស្វាយរៀង)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល២០១៦ – ២០១៩ និងពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង និងឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអានជាច្រើនរូបទៀត ។

កិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ បានជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលនៃខេត្ដទាំងពីរ (ស្វាយរៀង-ឡុងអាន)។

ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានាដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com