ប្រជាជនកម្ពុជា ​ដាច់ខាតការពារសន្តិភាព! ​ហើយមិនអនុញ្ញាតឲ្យមានសោកនាដកម្ម​វិលត្រឡប់​ជាថ្មីលើ​ទឹក​ដីនេះ​ឡើយ!​

(ភ្នំពេញ)៖ «អ្នកណាអើយ! ម្តេចអ្នករុកគួន យាយីប្រជាជាតិយើងមិនឈប់ឈរយ៉ាងនេះ? អ្នកមាន​សីល​ធម៌ទេ?» នេះជាចំណងជើងក្នុងខ្សែវីដេអូខ្លីមួយ បង្ហាញពីពួកបរទេស ដែលបានសម្លាប់ប្រជាជនខ្មែររាប់លាននាក់ ទាំងការទម្លាក់គ្រាប់បែក សង្គ្រាមឈ្លានពាន និងបានប្រើប្រាស់មេដឹកនាំជាអាយ៉ងរបស់ខ្លួន មកប្តូររបបសង្គមរាស្ត្រនិយម ទៅជារបបសាធារណរដ្ឋខ្មែរ។

ឥឡូវនេះ ជាង៤ទស្សវត្សរ៍ក្រោយមក ពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បែរជាពួកបរទេស បានបន្តប្រើប្រាស់មេដឹកនាំជាអាយ៉ង មកប្រឆាំងនឹងរាជរដ្ឋាភិបាលទៅវិញ។ កម្ពុជាស្គាល់សង្គ្រាមគ្រប់គ្រាន់ហើយ សូមកុំមករុកគួនយាយីប្រជាជាតិយើងទៀតទៅ! ។ សូមទស្សនាខ្លឹមសារវីដេអូខាងក្រោមនេះដូចតទៅ៖

ប្រជាជនកម្ពុជា ដាច់ខាតការពារសន្តិភាព! ហើយមិនអនុញ្ញាតឲ្យមានសោកនាដកម្មវិលត្រឡប់ជាថ្មីលើទឹកដីនេះឡើយ!

Posted by SWIFT NEWS on Tuesday, September 10, 2019

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com