កម្ពុជា ចាញ់បារ៉ែន ក្នុងការប្រកួតទី២ជម្រុះបាល់ទាត់ពិភពលោក

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រុះបាល់ទាត់ជម្រើសជាតិកម្ពុជា បាត់បង់ពិន្ទុ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជម្រុះជើងឯកអាស៊ី២០២៣ ក្នុងពូលC ក្រោយចាញ់បារ៉ែន ០ទល់នឹង១ យប់នេះ។

ក្រោយស្មើគ្នា ០ទល់នឹង០ តង់ទី១ បារ៉ែន បើកការនាំមុខនៅនាទីទី៧៨ ដោយកីឡាករ ខ្សែប្រយុទ្ធ Komail Hasan Alaswad។

ប្រកួតបន្ទាប់ថ្ងៃទី១០ ខែតុលា កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីអ៊ីរ៉ង់ ខណៈ៥ថ្ងៃបន្ទាប់ នឹងទទួលអ៊ីរ៉ាក់ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com