ប៉េកាំង៖ ចិនព្រមានអង់គ្លេសលើគម្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងមកអាស៊ីប៉ាស៊ីហ្វិក

ឧត្តមសេនីយ៍ Su Guanghui ភ្នាក់ងារស្ថានទូតផ្នែកការពារជាតិរបស់ប្រទេសចិនប្រចាំនៅចក្រភពអង់គ្លេស បានព្រមានចក្រភពអង់គ្លេស នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ពាក់ព័ន្ធនឹងគម្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ។

ការព្រមាននេះ ត្រូវបានធ្វើឡើងក្រោយពីអង់គ្លេស មានគម្រោងនឹងបញ្ជូននាវាដឹកយន្តហោះចម្បាំងប្រភេទ HMS Queen Elizabeth មកកាន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងមកកាន់សមុទ្រចិនខាងត្បូងផងដែរ នៅឆ្នាំ២០២១ខាងមុខនេះ ។

ឧត្តមសេនីយ៍ Su Guanghui បានព្រមានថា ចិនចាត់ទុកគម្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងអង់គ្លេសមកកាន់សមុទ្រចិនខាងត្បូង គឺជាសកម្មភាពបង្ករឿងដែលមិនអាចអត់អោនអោយបាន ប្រសិនបើអង់គ្លេសបញ្ជូននាវាដឹកយន្តហោះចម្បាំងប្រភេទ HMS Queen Elizabeth មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកតាមគម្រោងមែននោះ ៕លីលី

170805-N-NO901-279 ATLANTIC OCEAN (Aug. 5, 2017) An F/A-18E Super Hornet assigned to the “Tomcatters” of Strike Fighter Squadron (VFA) 31, bottom, and an F/A-18F Super Hornet assigned to the “Blacklions” of VFA-213 fly in formation above the HMS Queen Elizabeth (R08) during exercise Saxon Warrior 2017. The U.S. and U.K. co-hosted carrier strike group exercise demonstrates interoperability and capability to respond to crises and deter potential threats. (U.S. Navy photo by Capt. Jim McCall/Released)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com