លោក ហ៊ុន ម៉ា​នី ដឹកនាំ​គណៈ​ប្រតិ​ភ ចូលរួម​សន្និសីទ​សកល លើក​ទី​៦ របស់​សមាជិកសភា​វ័យក្មេង IPU នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​

(​ភ្នំពេញ​)៖ ប្រតិភូ​សភា​វ័យក្មេង​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា​កម្ពុជា រួមទាំង​អនុប្រធាន និង​សហការី បាន​ចូលរួម​ក្នុង​សន្និសីទ​សកល លើក​ទី​៦ របស់​សមាជិកសភា​វ័យក្មេង នៃ​សហភាព​អន្តរ​សភា IPU ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​។​

​ក្នុង​សន្និសីទ​សកល​នេះ លោក ហ៊ុន ម៉ា​នី បាន​ចែករំលែក​ពី​ការខិតខំ​ប្រឹងប្រែង និង​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ស​ម្រ​ច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ក្រោម​ប្រធានបទ​៖ «​ការសំរេចបាន​នូវ SDGs និង​ការផ្តល់អំណាច​ដល់​យុវជន តាមរយៈ​សុខុមាលភាព​»៕​

   

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com