ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក ហ្វីលីពីន ចិន និង​វៀតណាម​

(​ទីក្រុង​បាងកក​)៖ ក្នុង​បេសកកម្ម​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន មេបញ្ជាការរង​កងទ័ព​ជើងគោក​ចិន និង​អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម​។​

​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ា​កៃ​រោក អាល់​ប៊ែ​រ​តូ មេបញ្ជាការ​កងទ័ពជើងគោក ប្រទេស​ហ្វីលីពីន​។​

​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជាំ​ង មី​ញ​កៃ មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន តឹ​ន​គឿង អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម ផងដែរ​។

សូម​រម្លឹកថា មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន មេបញ្ជាការរង​កងទ័ព​ជើងគោក​ចិន និង​អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​រយៈពេល ៣​ថ្ងៃនេះ​៕​

  

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com