កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលចំនួន២ដើមជាថ្មីម្ដងទៀត

(កូរ៉េ)៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២ គ្រាប់ដោយមិនស្គាល់អត្តសញ្ញាណនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមន្ត្រីការទូតជាន់ខ្ពស់១រូបបានប្រកាសថាក្រុងព្យុងយ៉ាងនឹងមានឆន្ទៈបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមីស៊ីលរយៈចម្ងាយខ្លីនោះ ត្រូវបានបាញ់ចេញពីតំបន់ Kaechon ក្នុងខេត្ត South Pyongan នៅម៉ោងប្រហែល ៧ ព្រឹក​ ដោយឆ្ពោះទៅភាគខាងកើត និងបានហោះចម្ងាយប្រហែល៣៣០គីឡូម៉ែត្រ។

គួរកត់សម្គាល់ថាការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះគឺជាលើកទី៨ ហើយ​ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅព្រំដែន​រវាងកូរ៉េទាំង២កាលពីខែមិថុនា។

កន្លងមកកូរ៉េខាងជើងបាននិយាយថាការអភិវឌ្ឍអាវុធថ្មីៗរបស់ខ្លួនគឺដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធា និងពង្រឹងសន្តិសុខផ្ទាល់ខ្លួន៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com