កូរ៉េខាងជើងមានឆន្ទៈក្នុងការចាប់ផ្តើមកិច្ចចរចាជាមួយអាមេរិកឡើងវិញនៅចុងខែកញ្ញានេះ

(ព្យុងយ៉ាង)៖ មន្ដ្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង១រូបបាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថាប្រទេសកូរ៉េខាងជើងមានឆន្ទៈក្នុងការចាប់ផ្តើមការចរចាឡើងវិញជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះបន្ទាប់ពីមានភាពជាប់គាំងអូសបន្លាយចាប់តាំងពីកិច្ចប្រជុំកំពូលបរាជ័យកាលពីខែកុម្ភៈ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son Hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន KCNA ​ថា«កូរ៉េខាងជើងបានបញ្ជាក់ថាកិច្ចប្រជុំនេះអាចត្រូវបានធ្វើឡើងក្នុងពេលវេលាសមស្រប​ និងទីកន្លែងដែលបានព្រមព្រៀងគ្នារវាងភាគីទាំង២»។

សូមជម្រាបថាការចរចាក្នុងគោលបំណងលុបបំបាត់ទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាងបានជាប់គាំងនិងបរាជ័យចាប់តាំងពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ​នៅរដ្ឋធានីហាណូយប្រទេសវៀតណាម​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com