គ្រោះរញ្ជួយដីនៅចិន៖ ចំនួនអ្នករងរបួសកើនឡើងដល់៦៣នាក់​និងជាង២ពាន់នាក់ត្រូវបានជម្លៀស

​(ចិន)៖​ គ្រោះរញ្ជួយដីកម្រិតមធ្យមមួយបានវាយប្រហារតំបន់ភ្នំក្នុងភាគនិរតីប្រទេសចិនដោយបណ្តាលឲ្យចំនួនអ្នករងរបួសកើនឡើងដល់៦៣នាក់និងអ្នកស្លាប់ម្នាក់។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាផ្ទះយ៉ាងហោចណាស់១៣២ខ្នងបានដួលរលំ និងជាង៥ពាន់ខ្នងទៀតបានរងការខូចខាត ខណៈដែលមនុស្សជាង២ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅស្ថាន។

​ប៉ូលិសជាង១០០នាក់ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះភ្លាមៗដើម្បីចូលរួមជួយសង្គ្រោះ។

គួរបញ្ជាក់ថា​ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលចិនបានរាយការណ៍ថា រញ្ជួយដីកម្រិត៥,៤រ៉ិចទ័របានវាយប្រហារទីក្រុង​ Neijiang ស្ថិតក្នុងខេត្តស៊ីឈួនកាលពីព្រឹកថ្ងៃអាទិត្យកន្លងមក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com