ព្យុងយ៉ាង៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលពីរគ្រាប់ទៀតហើយទាំងព្រឹកព្រលឹមថ្ងៃនេះ

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធផ្លោង ប្រូចិកថែល (projectiles) ចំនួនពីរគ្រាប់ទៀតហើយ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

ប្រភពដដែលបានបន្តថា អាវុធផ្លោង ប្រូចិកថែល របស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីខេត្ត ព្យុងអាន (Pyongan) ភាគខាងត្បូង សំដៅទៅកាន់សមុទ្រខាងកើត ជាប់ដែនទឹករវាងកូរ៉េខាងជើង និងប្រទេសជប៉ុន ដូចកាលពីមុនដែរ ។

មន្ត្រីជំនាញខាងយោធាកូរ៉េខាងត្បូង កំពុងស្វែងយល់ពីប្រភេទ អាវុធផ្លោង ប្រូចិកថែល ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនេះ ថាតើជាប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ឫជាអាវុធប្រភេទអ្វីមួយ ហើយនេះគឺជាលើកទី៨ហើយសម្រាប់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលក្នុងរយៈពេលជាងមួយខែ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com