កូរ៉េខាងត្បូងធ្វើសមយុទ្ធយោធានៅជុំវិញកោះដែលមានជម្លោះជាមួយជប៉ុន

(កូរ៉េ)៖ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធរយៈពេល២ថ្ងៃ នៅជុំវិញកោះមួយដែលមានជម្លោះជាមួយជប៉ុន ដោយបង្កឲ្យមានការតវ៉ាពីជប៉ុន ក្នុងរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងត្បូងសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយជប៉ុនចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែរង្គោះរង្គើ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយោធានោះមានការចូលរួមពីកងទ័ពជើងគោក, ជើងទឹក និងជើងអាកាស។

​សូមជម្រាបថាកូរ៉េខាងត្បូងនិងជប៉ុនមានជម្លោះជាយូរមកហើយពាក់ព័ន្ធនឹងអធិបតេយ្យនៃប្រជុំកោះដែលកូរ៉េខាងត្បូងហៅថាកោះ​ Dokdo និងជប៉ុនហៅថាកោះ​ Takeshima នៅក្នុងសមុទ្រជប៉ុនខាងកើត៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com