លោក សម រង្ស៊ី ប្រកាសថា​៖ ១០០​ភាគរយ គឺ​មក​កម្ពុជា ខណៈ​សមត្ថកិច្ច​រាជរ​ដ្ឋា​ភិ​បាល នឹង «​ចាប់ សម រង្ស៊ី ១០០​ភាគរយ ញាត់​គុក​»

(​ភ្នំពេញ​)៖ ក្នុងពេល​ជួប​ជាមួយ​អ្នកគាំទ្រ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ លោក​សមរង្ស៊ី បានប្រកាស​ជាថ្មី​ថា ១០០ ភាគរយ គឺ​លោក នឹង​វិល​ត្រឡប់មក​កម្ពុជា តាម​ការគ្រោងទុក នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​មិន​ប្រែប្រួល​ទេ​។ ការប្រកាស​នេះ បានធ្វើ​ឡើង ខណៈដែល​សមត្ថកិច្ច​រាជ​រដ្ឋាភិបាល​កម្ពុជា នឹង «​ចាប់ សម រង្ស៊ី ១០០​ភាគរយ ញាត់​គុក​»​។​

​ដោយ​ព្យាយាម​ឲ្យ​អ្នកគាំទ្រ​ទុកចិត្ត​នោះ លោក​សមរង្ស៊ី បាន​លើកឡើងថា «​នេះ​គឺជា​ឱកាស​ចុងក្រោយ​ហើយ បងប្អូន​។ ខ្ញុំ​មិន​ឲ្យ​ឱកាស​ហ្នឹង រ​បូស​ពី​ដៃ​ខ្ញុំ ឲ្យ​ប្រជារាស្ត្រ​វេទនា ឲ្យ​ជាតិ​យើង​រលាយ​ទេ​បងប្អូន​។ ឱកាស​ហ្នឹង គឺ​ទៅ​ដណ្តើម​ប្រទេស​កម្ពុជា មកវិញ ឲ្យ​ទាល់តែ​បាន​»​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ដែរ​ថា បើ​ទណ្ឌិត សមរង្ស៊ី ហ៊ាន​មកដល់​កម្ពុជា​មែន ទោះជា​តាមផ្លូវ​ណា ថ្ងៃ​ណា ក៏ត្រូវ​តែ​ចាប់​ញាត់​គុក ១០០​ភាគរយ​តែម្តង​។

​ខណៈពេល​នេះ និយាយ​តែ​សមរង្ស៊ី​តែឯង ហើយក៏​ប្រហែលជា​ចូល​គុក​តែឯង​ដែរ តាម​អំណាច​សាលដីកា​ចាប់ខ្លួន ខណៈដែល​សមរង្ស៊ី ហ៊ុំព័ទ្ធ​ដោយ​សំណុំរឿង​ជាច្រើន ដែល​អាច​នឹង​ឲ្យ​ទណ្ឌិត សមរង្ស៊ី ជាប់គុក​អស់​មួយជីវិត​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com