ចំថ្ងៃល្អខ្លាំង! ​ក្រុមហ៊ុន ហ៊ួត ជា​ សម្ពោធសាខា​ទិញសិទ្ធិម្តងបី​ ក្នុងថ្ងៃ​តែមួយ​

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកម្ពុជា បានបើកសម្ពោធសាខាទិញសិទ្ធិ(Frenchie) របស់ខ្លួននចំនួន ៣ ក្នុងថ្ងៃតែមួយ ចំថ្ងៃល្អ គឺ ៩៩​៩​ (នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩)។ ការបើកដំណើរការទីតាំងថ្មីនេះបានធ្វើឱ្យសាខាទិញសិទ្ធិកើនឡើង​រហូតដល់ ៣៦ សាខា។

សាខាចំនួនបី ដែលត្រូវបានបើកសម្ពោធនៅថ្ងៃនេះមាន សាខាស្រុកកោះធំ ខេត្តកណ្តាល សាខាក្រុងច្បារមនកំពង់ស្ពឺ និងសាខា រមាសហែកខេត្តព្រៃវែង។

លោក ហ៊ួត ជា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលក្រុមហ៊ុន ដោយ​សារតែការគាំទ្រនឹងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនឈរជើងបានដល់ថ្ងៃនេះ។ ជាចុងក្រោយ លោក ហ៊ួត ជា ស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា សូមជូនពរអោយមានសេចក្តីសុខ រកស៊ីទទួលទានមានបាន និងកាន់តែរីកចម្រើនឡើងរហូត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com