គ្រូបង្វឹកកម្ពុជា “យើងចង់ឱ្យក្រុមលេងដោយភាពក្លាហាន”

(កម្ពុជា)៖ ស្អែកនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយក្រុមជម្រើសជាតិបារ៉ែន សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ និងជើងឯកអាស៊ី២០២៣នៅពហុកីឡដ្ឋានជាតិ វេលាមោ៉ង ៦និង៣០នាទីល្ងាច។

ប្រាប់អ្នកសារព័ត៌មានព្រឹកមិញលោក Felix G.Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា លើកឡើងថា យើងពិតជារីករាយ ដែលបានប្រកួតជាមួយក្រុមដែលខ្លាំង ហើយយើងនឹងប្រឹងលេងឱ្យអស់ពីសមត្ថភាព។

លោកបន្ថែមថាយើងនៅតែចង់ឱ្យក្រុមយើងលេងដោយភាពក្លាហាន ទោះជាលទ្ធផលយ៉ាងម៉េចក៏យើងចង់ឱ្យក្រុមលេង តាមរបៀបអ្វីដែលយើងចង់បាន។

លោក Dalmas នៅតែបន្តអំពាវនាវឱ្យអ្នកគាំទ្របាល់ទាត់កម្ពុជា មកគាំទ្រដូចពេលប្រកួតជាមួយហុងកុងដើម្បីជម្រុះកម្លាំងចិត្តដល់កីឡាករ។

សូមជម្រាបជូនថាប្រកួតដំបូងក្នុងពូលC កម្ពុជា ស្មើហុងកុង ១ទល់នឹង១ ចំនែកបារ៉ែន បានត្រឹមស្មើអ៊ីរ៉ាក់ ១ទល់នឹង១ដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com