ដាម៉ាស៖ មនុស្ស១៨នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅស៊ីរី

ក្រុមអង្កេតការណ៍ផ្នែកសិទ្ធមនុស្សនៅប្រទេសស៊ីរីបាននិយាយថា អ្នកប្រយុទ្ធចំនួន១៨នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសមួយ នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះ នៅតំបន់ Albu Kamal ប្រទេសស៊ីរី ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។

ប្រភពដដែលបានបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាក្រុមណាមួយ ឫប្រទេសណាមួយ ដែលបានបើកការវាយប្រហារតាមអាកាសនោះទេ ប៉ុន្តែក្រុមអង្កេតការណ៍ផ្នែកសិទ្ធមនុស្សបានសន្និដ្ឋានថា អាចជាស្នាដៃរបស់អ៊ីស្រាអែល ។

ការសន្និដ្ឋានបែបនេះ គឺដោយសារតែជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ គឺជាក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ Albu Kamal ប្រទេសស៊ីរី ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com