មនុស្ស១នាក់ស្លាប់និង២៩នាក់រងរបួសបន្ទាប់ពីរញ្ជួយដីវាយប្រហារខេត្តស៊ីឈួនប្រទេសចិន

(ចិន)៖ មនុស្សស្លាប់១នាក់និងរបួស២៩នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥,៤ រ៉ិចទ័របានវាយប្រហារខេត្តស៊ីឈួនភាគនិរតីប្រទេសចិនកាលពីថ្ងៃអាទិត្យ​ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ដធ្វើឡើង។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន​បាននិយាយថាមនុស្សដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាន២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់។ ទន្ទឹមនឹងនោះមានផ្ទះចំនួន១៧ បានដួលរលំទាំងស្រុង ហើយ២១៥ខ្នងទៀតត្រូវបានខូចខាត។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីចិន (CENC) បាននិយាយថាគ្រោះរញ្ជួយដីនោះបានកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រនៃផែនដី៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com