តេអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងដោះលែងនាវាដឹកប្រេងអង់គ្លេសនៅពេលដ៏ខ្លីខាងមុខនេះ

លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសនេះ នឹងដោះលែងនាវាដឹកប្រេង Stena Impero របស់ចក្រភពអង់គ្លេសនៅពេលខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ។

សូមរំលឹកជូនថា កងកម្លាំងឆ្មាំសមុទ្រអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេង Stena Impero របស់ចក្រភពអង់គ្លេស កាលពីខែសីហា ឆ្នាំ២០១៩នេះ ជាសងសឹកទៅអង់គ្លេសវិញ ក្រោយពីអង់គ្លេសបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ ។

អង់គ្លេសបានសម្រេចដោះលែងនាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ហើយ កាលពីខែសីហា ប៉ុន្តែខាងអ៊ីរ៉ង់មិនទាន់ដោះលែងនាវាអង់គ្លេសទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com