អត្តពលិកវ័យ១០១ឆ្នាំ ឈ្នះការប្រកួតចំងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍ World Masters Games 

ណូវែលហ្សឺឡង់:ពិតជាអស្ចារ្យកីឡាករវ័យ ១០១ឆ្នាំ Man Kaur បានអបអរសាទរលើជ័យជំនះការប្រកួតរត់ចំងាយ១០០ម៉ែត្រនៅក្នុងព្រឹត្តិការណ៍ World Masters Games នៅទីក្រុង Auckland កាលពីថ្ងៃច័ន្ទ ហើយនេះជាមេដាយមាសទី១៧ក្នុងអាជីពរបស់កីឡាករឥណ្ឌារូបនេះ។
លោកយាយា Kaur បានប្រើពេល១នាទី១៤វិនាទី ខណៈដែលមានអ្នកអបអរសាទរតិចតួច។ ក្រោយមកដល់ទីព្រ័ត្រលោកយាយបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំរីករាយខ្លាំងណាស់។ ខ្ញុំនឹងរត់ម្តងទៀត។ ខ្ញុំមិនបោះបង់ទេ។

ក្នុងពិភពលោកក្រៅពីលោកយាយ នៅមានលោកតា Hidekichi Miyazaki ជនជាតិជប៉ុន ដែលមានវ័យ១០៦ឆ្នាំ កំពុងកាន់ឯត្តទគ្គកម្មចំងាយ១០០ម៉ែត្រដោយប្រើពេល​២៩វិនាទី៨៣។

ចំនែកលោកតាបារាំង Robert Marchand វ័យ១០៥ ឆ្នាំបង្កើតឯត្តទគ្គកម្មកីឡាជិះកង់លើចំងាយផ្លូវ២២គីឡូម៉ែត្រ៥៤៧ ក្នុងរយៈពេល១ម៉ោង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង