ប៉េកាំង៖ ចិននឹងមិនអត់អោនឲ្យទេ ចំពោះការប៉ុនប៉ងបំបែកទីក្រុងហុងកុងចេញពីចិន

កាសែត Chian Daily Newspaper បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះថា រដ្ឋាភិបាលរបស់ប្រទេសចិន នឹងមិនអត់អោនអោយទេចំពោះការប៉ុនប៉ងណាមួយ ក្នុងការបំបែកទីក្រុងហុងកុងចេញពីចិន ។

ការចុះផ្សាយបែបនេះរបស់កាសែត Chian Daily ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករនៅទីក្រុងហុងកុង បានអំពាវនាវក្នុងក្បួនបាតុកម្មរបស់ខ្លួន អោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួយរំដោះទីក្រុងនេះចេញពីកណ្តាប់ដៃចិន ។

សូមបញ្ជាក់ជូនថា ការទាមទាររបស់ក្រុមបាតុករហុងកុង បានរីករាលដាលកាន់តែខ្លាំង ដែលកាលពីដំបូងក្រុមបាតុករបានធ្វើបាតុកម្មប្រឆាំងនឹងសំណើច្បាប់ធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅប៉េកាំង ហើយសំណើច្បាប់នេះត្រូវបានប្រកាសលុបចោលហើយ ៕លីលី

Protesters throw back a tear gas canister fired by police during a rally against a controversial extradition law proposal outside the government headquarters in Hong Kong on June 12, 2019. – Violent clashes broke out in Hong Kong on June 12 as police tried to stop protesters storming the city’s parliament, while tens of thousands of people blocked key arteries in a show of strength against government plans to allow extraditions to China. (Photo by DALE DE LA REY / AFP)DALE DE LA REY/AFP/Getty Images

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com