កម្លំាងសាសនាធ្វើឲ្យសង្គមជាតិរុងរឿងនៅសម័យអង្គរ

(ភ្នំពេញ)៖ សាសនាប្រៀបដូចជាកង់ម្ខាង និងការដឹកនំារដ្ឋក៏ដូចជាកង់ម្ខាងទៀត នៃរថយន្តដែលបើកបរទៅមុខ ឬវិលស្របគ្នានៃចក្រទំាំងពី មានដំណើរការល្អ ដោយមិនអាចវិលទៅមុខ តាមរយៈកង់តែម្ខាងនោះទេ។ យ៉ាងណាមិញនៅសម័យអង្គរ ដែលប្រវត្តិសាស្រ្តបានកត់ត្រា ព្រមទំាងមានភ័ស្តុតាង ជាក់ស្តេងនៃការរីកចម្រើន បន្សល់ទុកមកទល់នឹងបច្ចុប្បន្ននេះ គឺមរតកវប្បធម៌នៃសាសនាតែម្តង។

មិនថាត្រឹមសម័យអង្គនោះទេ គឺទំាងសម័យចេឡា និងបន្តទំាងពីសម័យអាណាចក្រនគរភ្នំ មកក្នុងសង្គមខ្មែរ បានបន្សល់ទុកនូវកេរមរតក ខាងសាសនាជាច្រើនចាក់ ឬសក្នុងសង្គមខ្មែរ ដែលបានបង្ហាញរូបភាពពិតមកទល់ពេលនេះ។

មរតកវប្បធម៌ទំាងនោះមានដូចជា ប្រាង្គប្រាសាទ ក្បាច់ចម្លាក់ បដិមា ទេវរូប និងទេវកថានានាយ៉ាងច្រើន ដែលដូនតាខ្មែរបានតម្កល់ទុកជាចំណងដៃដល់កូនចៅខ្មែរគ្រប់ជំនាន់ សិក្សាស្វែងយល់ អំពីចំណេះដឹង និងការច្នៃប្រឌិត របស់បុព្វបុរស។ ជាពិសេសឲ្យកូនចៅគ្រប់ជំនាន់បានដឹងនូវវត្ថុបំណងរបស់ដូនតា អំពីជំនឿទៅលើសាសនាតែម្តង។

ទន្ទឹមនេះផងដែរ ក៏គេបានដឹងថា ជំនឿខាងសាសនាជា ជំនឿនៅក្នុងការគ្រប់គ្រងរដ្ឋ ដែលដឹកនំាព្រះមហាក្សត្រ ហើយដែលព្រះអង្គមានការគំាទ្រ និងទ្រទ្រង់សាសនា យ៉ាងមោះមុតស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ពិតប្រាកដ។ ជាពិសេសសំណង់នៃប្រាង្គប្រាសាទទំាងអស់នោះ សុទ្ធសឹងបង្ហាញឲ្យដឹងថា ជាការឧទ្ទិសថ្វាយ ខាងព្រហ្មញ្ញសាសនា និងខាងពុទ្ធសាសនា ដែលប្រាង្គប្រាសាទទំាងនោះគេចាត់ទុកជាលំនៅដ្ឋានព្រះអាទិទេព ឬជាព្រះវិហារតម្កល់ ព្រះពុទ្ធបដិមា និងព្រះពោធិសត្វជាដើម។

បន្ទាប់តទៅនេះ យើងនឹងបង្ហាញតែប្រាសាទ២កន្លែងទេ ដែលបានបញ្ជាក់អំពីកម្លំាង មហាសាមគ្គីផ្ទៃក្នុងរបស់ជាតិដ៏រឹងមំា លើសសម័យណាៗទំាងអស់គឺ ប្រាសាទបាយ័ន និងប្រាសាទនាគព័ន្ធ គេតែងយល់ថា ពិតជាមានរូបភាព ជាក់ស្តែងដែលជាឧត្តមគិត បុព្វបុរសទាញចេញ ពីទេវកថា មហាបេសកកម្ម កូរសមុទ្ទទឹកដោះតែម្តង។

ដ្បិតទេវកថា​ នោះគេធ្លាប់ឃើញតែតាមក្បាច់ចម្លាក់ ថ្ម ជាផ្ទំាងតូច និងឃើញចម្លាក់ដ៏ធំវែង នៅជញ្ជំាងប្រាសាទអង្គរវត្ត ប៉ែកខាងកើត ចំហៀងខាងត្បូង។ ប៉ុន្តែចំពោះ រូបភាពពិត និងមានការបង្កប់នៅប្រស្នាអំពីការកូរសមុទ្ទនោះដែរ ដូចជា ចម្លាក់យក្ស និងទេវតា ទាញព្រ័ត្រនៅខាងមុខប្រាសាទអង្គរធំ។ បានសេចក្តីថា បុព្វបុរសបានចាត់ទុកប្រាង្គកណ្តាលនៃប្រាសាទបាយ័ន ជាភ្នំ មន្ទរៈ តម្កល់លើអណ្តើក កុម៌ៈ ហើយដែលប្រាង្គប្រាសាទនោះ តម្កល់ព្រះពុទ្ធរូប ប្រៀបបាននឹងទឹកអម្រឹត នៃមនុស្សជាតិដើម្បីឆ្ពោះទៅកាន់ឋានបរមសុខ។

ចំណែកឯប្រាសាទ នាគព័ន្ធវិញនោះ តាមរយៈ នាគមួយគូ ឆ្វាយកងជារង្វេល ធ្វើជាកំណល់នៃប្រាង្គប្រាសាទនោះ បានឧទ្ទិសថ្វាយព្រះពុទ្ធសាសនា  ដែលគេឃើញបដិមាព្រះពោធិសត្វ លោកេស្វរៈ ជាអ្នកទ្រទ្រង់ និងថែរក្សាប្រាសាទ។ ចំណែកឯ ទឹកមន្តដែលហូរចេញតាមទិសទំាង៤ នោះហើយដែលគេប្រៀបប្រដូចទៅនឹងទឹកអម្រឹត។

សរុបសេចក្តីមក ទស្សនៈសំយោគនៃសាសនាធំទំាងពីរ បានរួបរួមបញ្ជូលក្នុងសំណង់វប្បធម៌ នៃប្រាសាទបាយ័ន និងប្រាសាទនាគព័ន្ធនោះ ជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងឥតប្រកែកថា ជាកម្លំាងមហាសាមគ្គីភាពក្នុងសង្គមខ្មែរដ៏រឹងមំា។ បានសេចក្តីថា សាសនា ផ្តល់កម្លំាងដល់រដ្ឋ និងរដ្ឋផ្តល់កម្លំាងដល់សាសនា ក្នុងការធានាបានអំពីវឌ្ឈភាព និងវិបុលភាពក្នុងសង្គមដ៏ប្រសើរ៕ (ដោយ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com