ហុងកុង៖ ក្រុមបាតុករអំពាវនាវដល់ប្រធានាធិបតីអាមេរិកឲ្យរំដោះទីក្រុងហុងកុងចេញពីអំណាចចិន

Reuters បានចុះផ្សាយថា ក្រុមបាតុកររាប់ពាន់នាក់នៅទីក្រុងហុងកុង បានច្រៀងចម្រៀង និងស្រែកអំពាវនាវដល់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អោយជួយរំដោះទីក្រុងនេះ ចេញពីអំណាចរបស់ប្រទេសចិន ដោយគាំទ្រដល់ក្បួនបាតុកម្មនេះ ។

គិតរហូតមកដល់ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុង បានឈានចូលដល់សប្តាហ៍ទី១៤ហើយ ហើយក្រុមប្រជាបាតុករនៅតែបន្តធ្វើបាតុកម្មបន្តទៀតនៅទីក្រុងនេះ ។

សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មនៅទីក្រុងហុងកុង ត្រូវបានធ្វើឡើងក្នុងបំណងប្រឆាំងនឹងសំណើច្បាប់ធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាន់ទីក្រុងប៉េកាំង ហើយកាលពីព្រហស្បតិ៍ ទី០៥ ខែកញ្ញានេះ លោកស្រី Carrie Lam បានប្រកាសលុបចោលសំណើច្បាប់នេះហើយ ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដដែល ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com