ក្រុមបាល់ទាត់បារ៉ែន មកដល់កម្ពុជាដោយសុវត្ថិភាពហើយ

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាំតិបារ៉ែន បានធ្វើដំណើរមកដល់ ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពហើយថ្ងៃនេះ មុនប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងការ ប្រកួតកីឡាបាល់ទាត់ជម្រុះជើងឯកពិភពលោក ២០២២ និងជើងឯកអាស៊ី២០២៣ជុំទី២។

មុនមកជួបកម្ពុជា បារ៉ែន បើកការប្រកួតពូល C បានត្រឹមតែស្មើ ១ទល់នឹង១ ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ខណៈកម្ពុជា ប្រកួតស្មើ ១ទល់នឹង១ ដែរជាមួយក្រុមហុងកុង។

ក្រុមបាល់ទាត់កម្ពុជា នឹងបារែ៉ន មិនដែលជួបគ្នាទេ។ បារ៉ែន បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១០៩ លើពិភពលោក​ ចំនែកកម្ពុជាកម្ពុជាលេខ១៧០៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com